ថ្មីៗ
ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ទីផ្សារមូលបត្រកម្ពុជារំពឹងកៀរគរទុនបាន ២ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៦អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតផ្ទះសម្បែងពលរដ្ឋ នៅខេត្តព្រះវិហារ ដោយសារការវាយប្រហារពីថៃក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ទីផ្សារមូលបត្រកម្ពុជារំពឹងកៀរគរទុនបាន ២ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៦អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតផ្ទះសម្បែងពលរដ្ឋ នៅខេត្តព្រះវិហារ ដោយសារការវាយប្រហារពីថៃ
OnlineFBNews
អន្តរជាតិ

អ៊ុយក្រែនព្រមានថា រុស្ស៊ីចាប់ផ្ដើមប្រើមីស៊ីលបាលិស្ទិកកូរ៉េខាងជើងឡើងវិញក្នុងសមរភូមិ

អាន 4 នាទីដោយ ហ៊ីម​ តារា2 ទស្សនៈ
អ៊ុយក្រែនព្រមានថា រុស្ស៊ីចាប់ផ្ដើមប្រើមីស៊ីលបាលិស្ទិកកូរ៉េខាងជើងឡើងវិញក្នុងសមរភូមិ

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានគូសបញ្ជាក់ថា កងទ័ពរុស្ស៊ីបានចាប់ផ្ដើមយកមីស៊ីលបាលិស្ទិកដែលផលិតដោយកូរ៉េខាងជើង មកប្រើប្រាស់ជាថ្មីម្តងទៀតនៅលើសមរភូមិ បន្ទាប់ពីអាវុធប្រភេទនេះបានបាត់វត្តមានជិតមួយឆ្នាំ។ ការវិវត្តនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារលើកដំបូងដោយប្រើមីស៊ីលកូរ៉េខាងជើង កាលពីឆ្នាំមុន បានបណ្តាលឱ្យជនស៊ីវិលចំនួន ៥នាក់ស្លាប់បាត់បង់ជីវិត នៅជិតក្រុង Kryvyi Rih។

យោងតាមការប្រមូលព័ត៌មានពីចារកម្មយោធាអ៊ុយក្រែន ការលេចមុខឡើងវិញនៃអាវុធរបស់ក្រុងព្យុងយ៉ាង គឺជាសញ្ញាបង្ហាញថា រុស្ស៊ីទទួលបានការផ្គត់ផ្គង់គ្រាប់ និងមីស៊ីលសេរីថ្មីបន្ថែមទៀតពីកូរ៉េខាងជើង។ ការកើនឡើងនូវអាវុធទាំងនេះ បានជួយឱ្យវិមានក្រឹមឡាំងអាចជម្រុញការវាយប្រហារផ្លូវអាកាសកាន់តែខ្លាំងក្លា ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងជួបវិបត្តិខ្វះខាតគ្រាប់យ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបានឱ្យដឹងថា ប្រព័ន្ធរ៉ាដាបានរកឃើញសញ្ញាហោះហើរនៃមីស៊ីលបាលិស្ទិករយៈខ្លីម៉ូឌែល KN-23 ឬ KN-24 ដែលមានក្បាលគ្រាប់ធំជាង និងបាញ់បានឆ្ងាយជាងមីស៊ីល Iskander របស់រុស្ស៊ី។ មីស៊ីលប្រភេទនេះមានភាពសាំញ៉ាំក្នុងការស្ទាក់ចាប់ ដោយមានតែប្រព័ន្ធការពារអាកាស Patriot របស់អាមេរិកប៉ុណ្ណោះដែលអាចបាញ់ទម្លាក់បាន។

បន្ថែមពីលើការផ្តល់គ្រាប់កាំភ្លើងធំ និងមីស៊ីល កូរ៉េខាងជើងក៏បានបញ្ជូនកងទ័ពប្រមាណ ១៤ ០០០នាក់ ទៅកាន់តំបន់ Kursk ដើម្បីជួយកងទ័ពរុស្ស៊ីរួចហើយ។ លើសពីនេះ លោក ហ្សេលេនស្គី ក៏បានព្រមានបន្ថែមថា រុស្ស៊ីកំពុងរៀបចំផែនការទទួលកងទ័ពកូរ៉េខាងជើងប្រមាណ ៣០ ០០០នាក់ទៀត ឱ្យទៅបោះជុំរំនៅតំបន់ Voronezh ដើម្បីត្រៀមបញ្ជូនទៅកាន់សមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន។

អត្ថបទពាក់ព័ន្ធ

ថៃស្នើឱ្យទូតចិនបកស្រាយករណីប៉ះទង្គិចជាមួយទេសចរខ្លួន ជំនួសឱ្យការចេញថ្លែងការណ៍អន្តរជាតិ

ថៃស្នើឱ្យទូតចិនបកស្រាយករណីប៉ះទង្គិចជាមួយទេសចរខ្លួន ជំនួសឱ្យការចេញថ្លែងការណ៍

ប្រមុខការបរទេសថៃបានអំពាវនាវដល់ស្ថានទូតចិនប្រចាំទីក្រុងបាងកកឱ្យជួយបកស្រាយហេតុការណ៍ពាក់ព័ន្ធនឹងពលរដ្ឋចិនឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបង្កើតការយល់ច្រឡំ។

អាមេរិកនិងអ៊ីស្រាអែលត្រៀមបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់អន្តរជាតិ

អាមេរិកនិងអ៊ីស្រាអែលត្រៀមបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់

អាមេរិកនិងអ៊ីស្រាអែលកំពុងរៀបចំផែនការវាយប្រហារលើរោងចក្រថាមពល និងប្រេងកាតរបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ មិនទាន់បានចេញការអនុញ្ញាតផ្លូវការនៅឡើយទេ ដោយទុកលទ្ធភាពសម្រាប់ការចរចាការទូត។

លោក ដូណាល់ ត្រាំ កោះប្រជុំគណៈរដ្ឋមន្ត្រីនៅ Camp David ដើម្បីដោះស្រាយបញ្ហាសង្គ្រាម និងតម្លៃប្រេងសាំងអន្តរជាតិ

លោក ដូណាល់ ត្រាំ កោះប្រជុំគណៈរដ្ឋមន្ត្រីនៅ Camp David ដើម្បីដោះស្រាយបញ្ហាសង្គ្រាម និងតម្លៃប្រេងសាំង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯរមណីយដ្ឋាន Camp David ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្តជាមួយប្រទេសអ៊ីរ៉ង់ និងស្វែងរកដំណោះស្រាយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ បញ្ហាប្រឈមសេដ្ឋកិច្ច និងនយោបាយការបរទេសនេះ កំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិចូលមកដល់។

ប៉ាគីស្ថានជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់បន្តការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាអន្តរជាតិ

ប៉ាគីស្ថានជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់បន្តការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់ពីដំណើរការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយសភាពការណ៍ និងដោះស្រាយបញ្ហាសន្តិសុខនៅច្រកសមុទ្រ Hormuz។ ការសម្របសម្រួលនេះធ្វើឡើងស្របពេលដែលយោធាអាមេរិកបានបើកការវាយប្រហារសងសឹកលើអ៊ីរ៉ង់ជាថ្មី។