ថៃស្នើឱ្យទូតចិនបកស្រាយករណីប៉ះទង្គិចជាមួយទេសចរខ្លួន ជំនួសឱ្យការចេញថ្លែងការណ៍

Photo: Sihasak Phuangketkeow (រូប៖ Khaosod)
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅបាងកក ធ្វើការបកស្រាយនិងសម្របសម្រួលជុំវិញបញ្ហាចម្រូងចម្រាសដែលបានកើតឡើងលើប្រជាជនចិន នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ជាជាងការចេញសេចក្តីប្រកាសព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានភាពរកាំរកូស ដោយសារតែឧបទ្ទវហេតុជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងអំពើហិង្សានិងការប្រព្រឹត្តមិនសមរម្យលើជនជាតិចិន។ កាលពីពេលថ្មីៗនេះ មានករណីសន្តិសុខថៃបានប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋចិនម្នាក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅ ដែលធ្វើឱ្យភាគីចិនចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់។
បន្ថែមពីនេះ ករណីថ្មីមួយទៀតបានកើតឡើងនៅព្រលានយន្តហោះសុវណ្ណភូមិ ដោយអ្នកដំណើរចិនចំនួន២០នាក់ត្រូវបានរារាំងមិនឱ្យឡើងយន្តហោះ រួមជាមួយទង្វើរើសអើងពីសំណាក់បុគ្គលិកសន្តិសុខ។ ព្រឹត្តិការណ៍ទាំងនេះបានបណ្តាលឱ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាពសុវត្ថិភាពទេសចរណ៍របស់ប្រទេសថៃ។

Photo: Amrin

Photo: Amrin
អត្ថបទពាក់ព័ន្ធ
អន្តរជាតិវៀតណាម-អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការយោធា ចំពេលឥទ្ធិពលចិនកំពុងកើនឡើងនៅតំបន់
អន្តរជាតិកូរ៉េខាងជើងរិះគន់សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០២៦ ថា «មានផ្នត់គំនិតឈ្លានពាន»
អន្តរជាតិឥណ្ឌាធ្វើតេស្តអាកាសយានិក ២នាក់រកសារធាតុញៀន ក្រោយយន្តហោះបាត់កម្ពស់ជាង ៩០ម៉ែត្រកណ្តាលអាកា
អន្តរជាតិឥណ្ឌូណេស៊ីបើកការស៊ើបអង្កេតរកមេក្លោងរត់ពន្ធគ្រឿងញៀនជាង១តោនពីថៃ ដែលច្រកបន្លំក្នុងបាវមានអក្សរខ្មែរ
អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកប្រភពដើម និងគោលដៅពិតប្រាកដនៃគ្រឿងញៀនប្រភេទកេតាមីន ដែលក្រុមឧក្រិដ្ឋជនព្យាយាមប្រើប្រាស់សំបកបាវមានអក្សរខ្មែរជាខែលបិទបាំងភ្នែកសមត្ថកិច្ច។