ប៉ាគីស្ថានជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់បន្តការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានប្រកាសថា កិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងបន្តប្រព្រឹត្តទៅ ក្រោមការសម្របសម្រួលរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជម្លោះប្រដាប់អាវុធនៅក្នុងតំបន់មជ្ឈិមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Andrabi បានលើកឡើងថា កិច្ចភាក្សានេះផ្តោតសំខាន់លើការធានាសន្តិសុខនៅច្រកសមុទ្រ Hormuz និងការស្វែងរកច្រកចេញដើម្បីបន្ធូរបន្ថយសភាពការណ៍។ លោកបានគូសបញ្ជាក់បន្ថែមថា ប៉ាគីស្ថានកំពុងខិតខំប្រឹងប្រែងជំរុញឱ្យភាគីទាំងសងខាងត្រឡប់មកតុចរចាពេញលេញ ព្រមទាំងគោរពតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU)។
ដំណឹងនៃការចរចានេះបានលេចឡើង បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើគោលដៅនានារបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមុននេះលើមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសហ្ស៊កដានី។


អត្ថបទពាក់ព័ន្ធ
អន្តរជាតិវៀតណាម-អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការយោធា ចំពេលឥទ្ធិពលចិនកំពុងកើនឡើងនៅតំបន់
អន្តរជាតិកូរ៉េខាងជើងរិះគន់សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០២៦ ថា «មានផ្នត់គំនិតឈ្លានពាន»
អន្តរជាតិឥណ្ឌាធ្វើតេស្តអាកាសយានិក ២នាក់រកសារធាតុញៀន ក្រោយយន្តហោះបាត់កម្ពស់ជាង ៩០ម៉ែត្រកណ្តាលអាកា
អន្តរជាតិឥណ្ឌូណេស៊ីបើកការស៊ើបអង្កេតរកមេក្លោងរត់ពន្ធគ្រឿងញៀនជាង១តោនពីថៃ ដែលច្រកបន្លំក្នុងបាវមានអក្សរខ្មែរ
អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកប្រភពដើម និងគោលដៅពិតប្រាកដនៃគ្រឿងញៀនប្រភេទកេតាមីន ដែលក្រុមឧក្រិដ្ឋជនព្យាយាមប្រើប្រាស់សំបកបាវមានអក្សរខ្មែរជាខែលបិទបាំងភ្នែកសមត្ថកិច្ច។