កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី

Photo: ក្រសួងការបរទេស
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម មីឆែល ផារីស (Michel Parys) ឯកអគ្គរាជទូតវិសាមញ្ញ និងមានសមត្ថភាពពេញលេញនៃព្រះរាជាណាចក្រប៊ែលហ្សិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

Photo: ក្រសួងការបរទេស
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងប៊ែលហ្សិក។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន វិស័យអភិវឌ្ឍន៍ យុត្តិធម៌ ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីផងដែរ។

Photo: ក្រសួងការបរទេស
ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តម ម៉ាក់ស៊ីម ព្រេវ៉ូ (Maxime Prévot) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក មកកាន់កម្ពុជានានៅខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ។
បន្ថែមពីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈដែលឆ្នាំ២០២៧ ខាងមុខ នឹងជាខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកព័ត៌មានបច្ចុប្បន្នភាពអំពីការវិវត្តចុងក្រោយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនដល់ភាគីប៊ែលហ្សិកផងដែរ។

Photo: ក្រសួងការបរទេស

Photo: ក្រសួងការបរទេស

Photo: ក្រសួងការបរទេស
អត្ថបទពាក់ព័ន្ធ
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។
ជាតិលោក ស៊ី ជិនពីង ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរំលេចពីចំណងមិត្តភាព «ដែកថែប» កម្ពុជា-ចិន
មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង «ដែកថែប» កម្ពុជា-ចិន គឺរឹងមាំដូចសិលា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី។