ស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់

Photo: KOREAN Embassy
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៦ តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីសោកសង្រេងយ៉ាងខ្លាំងចំពោះមរណភាពរបស់មន្ត្រីនគរបាល និងកម្លាំងប្រជាការពារកម្ពុជា ដែលបានលះបង់ជីវិតដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តពោធិ៍សាត់។
ជាមួយគ្នានេះដែរ ស្ថាប័នទូតកូរ៉េបានផ្ញើសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំជូនចំពោះគ្រួសារនៃសពទាំងអស់ និងបានបួងសួងជូនពរឱ្យមន្ត្រីដែលបានទទួលរងរបួសនៅក្នុងហេតុការណ៍នោះ អាចជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
បន្ថែមពីនេះ ស្ថានទូតក៏បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព ក៏ដូចជាការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងអនុវត្តច្បាប់កម្ពុជាទាំងអស់ ក្នុងការខិតខំថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រទេសជាតិ។
អត្ថបទពាក់ព័ន្ធ
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។
ជាតិលោក ស៊ី ជិនពីង ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរំលេចពីចំណងមិត្តភាព «ដែកថែប» កម្ពុជា-ចិន
មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង «ដែកថែប» កម្ពុជា-ចិន គឺរឹងមាំដូចសិលា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី។