វើក រៀបចំក្បួនដង្ហែដ៏អធិកអធម ស្វាគមន៍ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រឡប់មកវិញ ក្រោយបង្កើតប្រវត្តិសាស្ត្រថ្មី ឈ្នះជើងឯក SEA V-CUP ជាលើកដំបូង

(ភ្នំពេញ)៖ ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក បានរៀបចំក្បួនដង្ហែយ៉ាងអធិកអធម ស្វាគមន៍ការវិលត្រឡប់មកមាតុភូមិវិញរបស់កីឡាករបាល់ទះកម្ពុជា ក្រោយដណ្តើមបានជើងឯក SEA V-CUP រដូវកាលទី ៦ នៅប្រទេសហ្វីលីពីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ទៀត ដែលអមដំណើរក្បួនដង្ហែពោរពេញដោយភាពកក់ក្តៅ។
នេះ គឺជាលើកដំបូងដែលកម្ពុជាដណ្តើមបានជើងឯកក្នុងព្រឹត្តិការណ៍ប្រកួត SEA V-CUP បន្ទាប់ពីយកផ្តួលក្រុមជើងខ្លាំងនៅក្នុងតំបន់ជាច្រើន រហូតដល់យកឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។
ជាមោទនភាពក្នុងនាមជាអ្នករួមដំណើរជោគជ័យនេះ វើក បានប្រកាសឧបត្ថម្ភបន្ថែមចំនួន ៥០ លានរៀល បន្ថែមពីការឧបត្ថម្ភទាំងស្រុងលើដំណើរទៅប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី។

អត្ថបទពាក់ព័ន្ធ
ជាតិកម្ពុជាបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ និងក្រុមអ្នកច្បាប់ទៅសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការផ្សះផ្សានៃច្បាប់សមុទ្រ UNCLOS
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងរកយន្តការផ្នែកច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ខណៈកម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។