សម្តេច ឃួន សុដារី ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម

ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡេ មិញ ហ៊ុង នាយករដ្ឋមន្ត្រីវៀតណាម កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិទាំងពីរ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មសេដ្ឋកិច្ច ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបានរហូតដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានកើនឡើងដល់ ១១.៣៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានរំពឹងថានឹងកើនលើស ១២ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ នេះ។
សម្តេចប្រធានរដ្ឋសភា ក៏បានស្នើឱ្យភាគីវៀតណាមបន្តបង្កើនការវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា ដូចជា កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការខ្មែរ។ ទន្ទឹមនឹងនេះ សម្តេចក៏បានសង្កត់ធ្ងន់លើការជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអេឡិចត្រូនិក។
បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងការចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីពីការបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា និងបានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ប្រញាប់អនុវត្តរាល់កិច្ចព្រមព្រៀងនានា ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរ។



អត្ថបទពាក់ព័ន្ធ
ជាតិកម្ពុជាបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ និងក្រុមអ្នកច្បាប់ទៅសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការផ្សះផ្សានៃច្បាប់សមុទ្រ UNCLOS
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងរកយន្តការផ្នែកច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ខណៈកម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។