គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រនៅជប៉ុនបណ្តាលឱ្យមនុស្ស ៣៤ នាក់ស្លាប់ និងខូចខាតធ្ងន់ធ្ងរ

ជប៉ុន៖ គ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា កន្លងទៅ បានបណ្តាលឱ្យតំបន់ជាច្រើននៅលើកោះក្យូស៊ូ ប្រទេសជប៉ុន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ស្ពាន ផ្លូវថ្នល់ អគារស្នាក់នៅ រួមទាំងផ្សារទំនើប អ៊ីអន ដែលទើបតែបើកដំណើរការថ្មីៗ ត្រូវបានបំផ្លាញយ៉ាងខ្លាំង។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ តួលេខអ្នកបាត់បង់ជីវិតបានកើនឡើងរហូតដល់ ៣៤ នាក់ហើយ ខណៈប្រកាសអាសន្ន និងប្រតិបត្តិការរករកអ្នករស់រានមានជីវិតនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។
ប្រមុខរដ្ឋាភិបាលជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ បានសម្តែងនូវក្តីសង្វេគយ៉ាងជ្រាលជ្រៅចំពោះគ្រោះមហន្តរាយនេះ ដោយបានបញ្ជាឱ្យអាជ្ញាធរ និងផ្នែកពាក់ព័ន្ធទាំងអស់ បង្កើនល្បឿនក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងបន្តជាប់គាំងនៅក្រោមគំនរបាក់បែកឱ្យបានឆាប់រហ័សបំផុត។
យោងតាមការបញ្ជាក់ពីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា ប្រជាពលរដ្ឋ និងអគារជាង ២២,៦០០ កន្លែង ត្រូវដាច់ចរន្តអគ្គិសនីប្រើប្រាស់ ហើយខ្នងផ្ទះប្រមាណ ៨៤,០០០ ខ្នងផ្សេងទៀត ប្រឈមនឹងការខ្វះខាតទឹកស្អាត។ បន្ថែមលើនេះ ការព្យាករណ៍អាកាសធាតុបានបង្ហាញថា សីតុណ្ហភាពអាចនឹងកើនឡើងដល់ ៣៨ អង្សាសេនៅចុងសប្តាហ៍ ដែលនេះជាផលវិបាកបន្ថែមទៀតសម្រាប់ជនរងគ្រោះ និងក្រុមការងារសង្គ្រោះបន្ទាន់។
អត្ថបទពាក់ព័ន្ធ
អន្តរជាតិថៃស្នើឱ្យទូតចិនបកស្រាយករណីប៉ះទង្គិចជាមួយទេសចរខ្លួន ជំនួសឱ្យការចេញថ្លែងការណ៍
ប្រមុខការបរទេសថៃបានអំពាវនាវដល់ស្ថានទូតចិនប្រចាំទីក្រុងបាងកកឱ្យជួយបកស្រាយហេតុការណ៍ពាក់ព័ន្ធនឹងពលរដ្ឋចិនឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបង្កើតការយល់ច្រឡំ។
អន្តរជាតិអាមេរិកនិងអ៊ីស្រាអែលត្រៀមបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់
អាមេរិកនិងអ៊ីស្រាអែលកំពុងរៀបចំផែនការវាយប្រហារលើរោងចក្រថាមពល និងប្រេងកាតរបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ មិនទាន់បានចេញការអនុញ្ញាតផ្លូវការនៅឡើយទេ ដោយទុកលទ្ធភាពសម្រាប់ការចរចាការទូត។
អន្តរជាតិលោក ដូណាល់ ត្រាំ កោះប្រជុំគណៈរដ្ឋមន្ត្រីនៅ Camp David ដើម្បីដោះស្រាយបញ្ហាសង្គ្រាម និងតម្លៃប្រេងសាំង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯរមណីយដ្ឋាន Camp David ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្តជាមួយប្រទេសអ៊ីរ៉ង់ និងស្វែងរកដំណោះស្រាយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ បញ្ហាប្រឈមសេដ្ឋកិច្ច និងនយោបាយការបរទេសនេះ កំពុងបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិចូលមកដល់។
អន្តរជាតិប៉ាគីស្ថានជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់បន្តការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា
ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់ពីដំណើរការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយសភាពការណ៍ និងដោះស្រាយបញ្ហាសន្តិសុខនៅច្រកសមុទ្រ Hormuz។ ការសម្របសម្រួលនេះធ្វើឡើងស្របពេលដែលយោធាអាមេរិកបានបើកការវាយប្រហារសងសឹកលើអ៊ីរ៉ង់ជាថ្មី។