ថ្មីៗ
ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ទីផ្សារមូលបត្រកម្ពុជារំពឹងកៀរគរទុនបាន ២ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៦អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតផ្ទះសម្បែងពលរដ្ឋ នៅខេត្តព្រះវិហារ ដោយសារការវាយប្រហារពីថៃក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ទីផ្សារមូលបត្រកម្ពុជារំពឹងកៀរគរទុនបាន ២ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៦អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតផ្ទះសម្បែងពលរដ្ឋ នៅខេត្តព្រះវិហារ ដោយសារការវាយប្រហារពីថៃ
OnlineFBNews
ជាតិ

ក្រសួងការងារជួយអតីតពលករខ្មែរត្រឡប់ពីថៃប្រមាណ៦៥ម៉ឺននាក់ឱ្យទទួលបានការងារធ្វើឡើងវិញ

អាន 3 នាទីដោយ ហ៊ីម​ តារា3 ទស្សនៈ
ក្រសួងការងារជួយអតីតពលករខ្មែរត្រឡប់ពីថៃប្រមាណ៦៥ម៉ឺននាក់ឱ្យទទួលបានការងារធ្វើឡើងវិញ

ផ្អែកតាមការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មការនៃព្រឹទ្ធសភា នាពេលថ្មីៗនេះ បានឱ្យដឹងថា ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណ ៦៥ ម៉ឺននាក់ បានទទួលឱកាសការងារធ្វើជាថ្មីឡើងវិញ។ ការសម្រេចបានលទ្ធផលនេះ គឺជាផ្លែផ្កានៃវិធានការអន្តរាគមន៍ និងការសម្របសម្រួលយ៉ាងសកម្មរបស់ក្រសួង ដើម្បីធានាថាពលរដ្ឋមានប្រភពចំណូល និងស្ថិរភាពជីវភាពរស់នៅ។

បន្ថែមលើការជួយស្វែងរកការងារជូនអតីតពលករ ក្រសួងក៏បានខិតខំពង្រឹងលក្ខខណ្ឌការងារ លើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម និងបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការផងដែរ។ ជាក់ស្តែង អត្រាជោគជ័យនៃការសម្រុះសម្រួលវិវាទការងារនាពេលកន្លងមក បានកើនឡើងរហូតដល់ ៩៥,៤ ភាគរយ។

នាឱកាសនោះ តំណាងគណៈកម្មការទាំង ១០ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ក្រសួងការងារ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តជំរុញការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីលើកកម្ពស់ផលិតភាព និងបង្កើនភាពប្រកួតប្រជែងនៃកម្លាំងពលកម្មកម្ពុជាបន្ថែមទៀត។

អត្ថបទពាក់ព័ន្ធ

ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកជាតិ

ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹក

ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះវាយតម្លៃការខូចខាតលំនៅឋានស៊ីវិលក្នុងខេត្តព្រះវិហារ ខណៈមន្ត្រីអង្គការសហប្រជាជាតិបានច្រានចោលការតវ៉ារបស់ភាគីថៃជុំវិញចំនួនពលរដ្ឋកម្ពុជាដែលភៀសខ្លួនពីជម្លោះព្រំដែន។

ស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ជាតិ

ស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់

ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារមន្ត្រីដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ព្រមទាំងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។

អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»ជាតិ

អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានថ្លែងថា រដ្ឋាភិបាលថៃមិនបានឆ្លើយតបចំពោះសេចក្តីព្រាងថ្លែងការណ៍ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ។ ទោះជាយ៉ាងណា លោកនៅតែបើកជំហរពិភាក្សាជាមួយភាគីថៃ មុនពេលដាក់ជូនរបាយការណ៍ផ្លូវការទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។

កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីជាតិ

កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី

ឯកឧត្តម ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប៊ែលហ្សិក ដោយបានលើកឡើងពីការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។