កម្ពុជា និងឡាវ បន្តកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ ដើម្បីដោះស្រាយតំបន់នៅសេសសល់ ១៤ភាគរយ

គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ លើកទី៩ ដែលបានរៀបចំឡើងនៅក្នុងស្រុកវ៉ាងវៀង ខេត្តវៀងចន្ទន៍ នៃប្រទេសឡាវ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះ។
ប្រទេសទាំងពីរមានព្រំប្រទល់ជាប់គ្នាប្រវែងសរុបប្រមាណ ៥៤០ គីឡូម៉ែត្រ ដោយក្នុងនោះរួមមានខ្សែព្រំដែនដីគោកប្រវែង ៣៣៥ គីឡូម៉ែត្រ និងព្រំដែនទឹកប្រវែង ២០៥ គីឡូម៉ែត្រ។ ផ្អែកលើទិន្នន័យចុងក្រោយ ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងភាគីទាំងពីរសម្រេចបានរហូតដល់ ៨៦ភាគរយហើយ ខណៈភាគរយដែលនៅសល់ត្រូវបានយកចិត្តទុកដាក់ដោះស្រាយបន្ថែម។
គួររំឭកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត បានព្រមព្រៀងគ្នាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ ១៤ភាគរយនោះ ឱ្យរួចរាល់ស្ថាពរ ដើម្បីប្រែក្លាយតំបន់ព្រំដែនរួមឱ្យទៅជាតំបន់មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
អត្ថបទពាក់ព័ន្ធ
ជាតិក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹក
ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះវាយតម្លៃការខូចខាតលំនៅឋានស៊ីវិលក្នុងខេត្តព្រះវិហារ ខណៈមន្ត្រីអង្គការសហប្រជាជាតិបានច្រានចោលការតវ៉ារបស់ភាគីថៃជុំវិញចំនួនពលរដ្ឋកម្ពុជាដែលភៀសខ្លួនពីជម្លោះព្រំដែន។
ជាតិស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារមន្ត្រីដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ព្រមទាំងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។
ជាតិអ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានថ្លែងថា រដ្ឋាភិបាលថៃមិនបានឆ្លើយតបចំពោះសេចក្តីព្រាងថ្លែងការណ៍ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ។ ទោះជាយ៉ាងណា លោកនៅតែបើកជំហរពិភាក្សាជាមួយភាគីថៃ មុនពេលដាក់ជូនរបាយការណ៍ផ្លូវការទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។
ជាតិកម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី
ឯកឧត្តម ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប៊ែលហ្សិក ដោយបានលើកឡើងពីការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។