កម្ពុជាជំរុញឱ្យរួមគ្នាការពារបេតិកភណ្ឌពិភពលោក និងទប់ស្កាត់ការបំផ្លិចបំផ្លាញក្នុងតំបន់ជម្លោះ

តបតាមការអញ្ជើញពីអង្គការ UNESCO លោក សួស យ៉ារ៉ា តំណាងគណៈប្រតិភូកម្ពុជា បានចូលរួមក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ ដែលរៀបចំឡើងនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៦២។
នៅក្នុងអង្គប្រជុំនោះ សមាជិកទាំងអស់បានស្របមតិគ្នាជាឯកច្ឆ័ន្ទក្នុងការថ្កោលទោសរាល់ទង្វើបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌក្នុងអំឡុងពេលមានសង្គ្រាម ឬជម្លោះប្រដាប់អាវុធ។ ព្រមជាមួយគ្នានោះ អង្គប្រជុំបានតម្រូវឱ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះ ត្រូវធានាសុវត្ថិភាពទីតាំងប្រវត្តិសាស្ត្រ និងជៀសវាងដាច់ខាតការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់សកម្មភាពយោធា។
ប្រភពដដែលបានឱ្យដឹងថា ច្បាប់អន្តរជាតិនឹងត្រូវយកមកអនុវត្តដើម្បីទាមទារការទទួលខុសត្រូវចំពោះការរំលោភបំពាន។ លើសពីនេះ គណៈប្រតិភូបានបង្ហាញពីសារសំខាន់នៃការផ្សារភ្ជាប់អរិយធម៌តាមរយៈបណ្តាញទីក្រុងសម្ព័ន្ធមិត្តបុរាណ ដើម្បីលើកកម្ពស់សន្តិភាព ព្រមទាំងបានជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការអភិរក្សបេតិកភណ្ឌ។
គួរបញ្ជាក់ថា ក្រោយការប្រកាសនេះ តំណាងភាគីថៃបានស្នើសុំធ្វើការឆ្លើយតបភ្លាមៗ ប៉ុន្តែប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យថ្លែងកំណត់ត្រឹមតែ ១នាទីប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ
ជាតិក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹក
ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះវាយតម្លៃការខូចខាតលំនៅឋានស៊ីវិលក្នុងខេត្តព្រះវិហារ ខណៈមន្ត្រីអង្គការសហប្រជាជាតិបានច្រានចោលការតវ៉ារបស់ភាគីថៃជុំវិញចំនួនពលរដ្ឋកម្ពុជាដែលភៀសខ្លួនពីជម្លោះព្រំដែន។
ជាតិស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារមន្ត្រីដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ព្រមទាំងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។
ជាតិអ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានថ្លែងថា រដ្ឋាភិបាលថៃមិនបានឆ្លើយតបចំពោះសេចក្តីព្រាងថ្លែងការណ៍ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ។ ទោះជាយ៉ាងណា លោកនៅតែបើកជំហរពិភាក្សាជាមួយភាគីថៃ មុនពេលដាក់ជូនរបាយការណ៍ផ្លូវការទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។
ជាតិកម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី
ឯកឧត្តម ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប៊ែលហ្សិក ដោយបានលើកឡើងពីការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។