ថ្មីៗ
ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ទីផ្សារមូលបត្រកម្ពុជារំពឹងកៀរគរទុនបាន ២ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៦អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតផ្ទះសម្បែងពលរដ្ឋ នៅខេត្តព្រះវិហារ ដោយសារការវាយប្រហារពីថៃក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ទីផ្សារមូលបត្រកម្ពុជារំពឹងកៀរគរទុនបាន ២ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៦អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតផ្ទះសម្បែងពលរដ្ឋ នៅខេត្តព្រះវិហារ ដោយសារការវាយប្រហារពីថៃ
OnlineFBNews
ជាតិ

ឯកអគ្គរដ្ឋទូតសិង្ហបុរីកោតសរសើរការដឹកនាំរបស់លោក ឃួង ស្រេង និងជឿជាក់លើសុវត្ថិភាពនៅកម្ពុជា

អាន 4 នាទីដោយ ហ៊ីម​ តារា2 ទស្សនៈ
ឯកអគ្គរដ្ឋទូតសិង្ហបុរីកោតសរសើរការដឹកនាំរបស់លោក ឃួង ស្រេង និងជឿជាក់លើសុវត្ថិភាពនៅកម្ពុជា

ក្នុងជំនួបពិភាក្សាការងារនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា លោក ស្ទីវិន ផាំង ឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងពីការកោតសរសើរចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថាជាថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ តាមរយៈការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ភាគីទាំងពីរនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើវិស័យសំខាន់ៗជាច្រើន រួមមាន ការអប់រំ សេដ្ឋកិច្ច សុខាភិបាល និងទេសចរណ៍។ បច្ចុប្បន្ន ការហោះហើរត្រង់រវាងប្រទេសទាំងពីរមានរហូតដល់ ៤ ជើងក្នុងមួយថ្ងៃ ដែលជួយជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានសកម្មភាពរស់រវើក។

ទាក់ទិននឹងការវិនិយោគ និងសុវត្ថិភាព លោក ស្ទីវិន ផាំង ឈីវី បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ លោកបានផ្ញើសាររំលែកទៅកាន់ពាណិជ្ជករ និងទេសចរសិង្ហបុរីអំពីសុវត្ថិភាព និងបរិយាកាសវិនិយោគដ៏ល្អនៅកម្ពុជា។

ជាការឆ្លើយតប លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជធានីភ្នំពេញកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីបោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ ក្នុងគោលដៅជំរុញសេដ្ឋកិច្ចពណ៌ស។ ជាមួយគ្នានេះ លោកក៏បានរំលឹកពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងសិង្ហបុរី ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៥ មកម្ល៉េះ។

អត្ថបទពាក់ព័ន្ធ

ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹកជាតិ

ក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹក

ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះវាយតម្លៃការខូចខាតលំនៅឋានស៊ីវិលក្នុងខេត្តព្រះវិហារ ខណៈមន្ត្រីអង្គការសហប្រជាជាតិបានច្រានចោលការតវ៉ារបស់ភាគីថៃជុំវិញចំនួនពលរដ្ឋកម្ពុជាដែលភៀសខ្លួនពីជម្លោះព្រំដែន។

ស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់ជាតិ

ស្ថានទូតកូរ៉េចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីនគរបាលនិងប្រជាការពារនៅពោធិ៍សាត់

ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារមន្ត្រីដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ព្រមទាំងជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។

អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»ជាតិ

អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានថ្លែងថា រដ្ឋាភិបាលថៃមិនបានឆ្លើយតបចំពោះសេចក្តីព្រាងថ្លែងការណ៍ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ។ ទោះជាយ៉ាងណា លោកនៅតែបើកជំហរពិភាក្សាជាមួយភាគីថៃ មុនពេលដាក់ជូនរបាយការណ៍ផ្លូវការទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។

កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីជាតិ

កម្ពុជា និងប៊ែលហ្សិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការត្រៀមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី

ឯកឧត្តម ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប៊ែលហ្សិក ដោយបានលើកឡើងពីការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។