កូនខ្មែរគ្រប់គ្រងចរាចរណ៍អាកាសទាំងស្រុង និងពង្រីកកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសជាអន្តរជាតិ

ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ ស្ថិតក្រោមការមើលថែទាំ និងដឹកនាំដោយមន្ត្រីជំនាញជាជនជាតិខ្មែរទាំងស្រុង ចំណុះឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការផ្លាស់ប្តូរដ៏មានសារៈសំខាន់នេះ បានកើតឡើងបន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាបញ្ឈប់ការប្រើប្រាស់អ្នកជំនាញជនជាតិថៃ ហើយជំនួសដោយធនធានមនុស្សក្នុងស្រុកវិញ។
ប្រភពព័ត៌មានពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា កាលពីមុនកម្ពុជាធ្លាប់បានសហការជាមួយក្រុមហ៊ុន និងអ្នកជំនាញបរទេសមកពីប្រទេសថៃ ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងដែនអាកាស។ ប៉ុន្តែក្រោយពេលកើតមានបញ្ហាព្រំដែន ភាគីកម្ពុជាបានផ្អាកការងាររបស់អ្នកជំនាញថៃទាំងនោះ ដោយជំនួសមកវិញនូវមន្ត្រីខ្មែរដែលមានសមត្ថភាពខ្ពស់ក្នុងការទទួលខុសត្រូវលើភារកិច្ចដ៏សំខាន់នេះ ដើម្បីលើកកម្ពស់មោទនភាពជាតិ។
ប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នមានមន្ត្រីខ្មែរចំនួន ១៣ រូប កំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងកាន់កាប់តំណែងជាន់ខ្ពស់ក្នុងការគ្រប់គ្រងចរាចរណ៍អាកាសក្នុងប្រទេស។
ទន្ទឹមនឹងជោគជ័យក្នុងការគ្រប់គ្រងដែនអាកាសដោយខ្លួនឯង កម្ពុជាក៏បានខិតខំពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសជាមួយប្រទេសចំនួន ៤៩ រួចមកហើយ រួមទាំងប្រទេសជប៉ុន និងហ្វីលីពីនក្នុងឆ្នាំ២០២៥ ព្រមទាំងមានផែនការចុះហត្ថលេខាជាមួយអារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០២៦ ខាងមុខ។ បន្ថែមលើនេះ កម្ពុជាបានចូលរួមក្នុងកិច្ចព្រមព្រៀងតំបន់រវាងអាស៊ានជាមួយចិន សហភាពអឺរ៉ុប និងនូវែលសេឡង់ ព្រមទាំងកំពុងបន្តការចរចាជាមួយកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងហុងកុងផងដែរ។
អត្ថបទពាក់ព័ន្ធ
ជាតិកម្ពុជាបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ និងក្រុមអ្នកច្បាប់ទៅសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការផ្សះផ្សានៃច្បាប់សមុទ្រ UNCLOS
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងរកយន្តការផ្នែកច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ខណៈកម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។