សមត្ថកិច្ចកម្ពុជាបើកការស្រាវជ្រាវស្វែងរកនារីសិង្ហបុរីម្នាក់ ដែលសង្ស័យត្រូវគេល្បួងមកកម្ពុជា

ក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងពង្រាយកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ ក្នុងការតាមស្វែងរកស្ត្រីជនជាតិសិង្ហបុរី អាយុ ២០ឆ្នាំ ម្នាក់ឈ្មោះ Aishah Siregar ដែលបានបាត់ដំណឹង ហើយត្រូវគេសង្ស័យថាអាចរងការល្បួងមកកាន់ដែនដីកម្ពុជា។ កិច្ចប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានការណែនាំពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ភាគីសមត្ថកិច្ចទទួលបានសញ្ញាដំបូងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា និងទទួលបានព័ត៌មានបន្ថែមនៅព្រឹកថ្ងៃបន្ទាប់ តាមរយៈការសម្របសម្រួលរវាងអ្នកសារព័ត៌មាន និងគ្រួសាររបស់ជនរងគ្រោះ។ ភ្លាមៗនោះ អង្គភាពជំនាញជាច្រើន រួមមានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបញ្ជាឱ្យចុះអន្តរាគមន៍ស្វែងរកជាប្រញាប់។
ប្រភពពីអ្នកនាំពាក្យដដែលបានបន្ថែមថា សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលរបស់នារីរងគ្រោះ មកផ្តល់ព័ត៌មានលម្អិតបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រមូលតម្រុយ និងវិភាគទិន្នន័យ ឈានទៅដល់ការដោះស្រាយក្តីនេះឱ្យបានច្បាស់លាស់ ប្រសិនបើមានការបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាមែននោះ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia (CNA) កញ្ញា Aishah Siregar បានដាច់ការទាក់ទងជាមួយក្រុមគ្រួសារចាប់តាំងពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយនាងបានលុបគណនីបណ្តាញសង្គម Telegram និង WhatsApp ចោល។ ក្រោយមក សាច់ញាតិបានប្រទះឃើញសំបុត្រយន្តហោះក្នុងសារអេឡិចត្រូនិកដែលបង្ហាញថា នាងបានហោះមកកម្ពុជា ព្រមទាំងមានប្រវត្តិផ្ទេរប្រាក់ទៅឱ្យបុគ្គលម្នាក់ដែលស្គាល់គ្នាតាមរយៈការលេងហ្គេមអនឡាញជាង ១ឆ្នាំ ដែលជាហេតុនាំឱ្យមានការសង្ស័យថា នាងអាចត្រូវគេបោកប្រាស់។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកទីតាំង និងធានាសុវត្ថិភាពជូននារីរូបនេះឱ្យបានឆាប់រហ័ស ខណៈដែលសមត្ថកិច្ចសិង្ហបុរីក៏កំពុងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលអន្តរជាតិ (Interpol) លើករណីនេះផងដែរ។

អត្ថបទពាក់ព័ន្ធ
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។
ជាតិលោក ស៊ី ជិនពីង ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរំលេចពីចំណងមិត្តភាព «ដែកថែប» កម្ពុជា-ចិន
មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង «ដែកថែប» កម្ពុជា-ចិន គឺរឹងមាំដូចសិលា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី។