កម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងចំណងមិត្តភាព ខណៈខួប៧០ឆ្នាំនៃទំនាក់ទំនងខិតជិតមកដល់

ក្នុងឱកាសនៃការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ នៅប្រទេសម៉ាឡេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយលោក Dato' Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នាឱកាសនោះ ប្រមុខការទូតកម្ពុជាបានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងសព្ទសាធុការពរយ៉ាងជ្រាលជ្រៅពីសំណាក់ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីផងដែរ។
នៅក្នុងជំនួបនោះ តំណាងរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាគីម៉ាឡេស៊ី សម្រាប់ការដើរតួនាទីយ៉ាងសកម្មក្នុងការជួយថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ជាពិសេសការសម្របសម្រួលក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ កន្លងមក តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
បន្ថែមពីនេះ ភាគីទាំងពីរបានសម្តែងនូវឆន្ទៈរួមក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានភាពស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរកំពុងរៀបចំខ្លួនដើម្បីប្រារព្ធពិធីអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០២៧ ខាងមុខ ដោយផ្តោតលើការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងសហគមន៍អាស៊ាន។


អត្ថបទពាក់ព័ន្ធ
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។
ជាតិលោក ស៊ី ជិនពីង ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរំលេចពីចំណងមិត្តភាព «ដែកថែប» កម្ពុជា-ចិន
មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង «ដែកថែប» កម្ពុជា-ចិន គឺរឹងមាំដូចសិលា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី។
ជាតិក្រុម AOT ចុះពិនិត្យការខូចខាតនៅព្រះវិហារ ខណៈអង្គការសហប្រជាជាតិតបតថៃរឿងទិន្នន័យជនភៀសសឹក
ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះវាយតម្លៃការខូចខាតលំនៅឋានស៊ីវិលក្នុងខេត្តព្រះវិហារ ខណៈមន្ត្រីអង្គការសហប្រជាជាតិបានច្រានចោលការតវ៉ារបស់ភាគីថៃជុំវិញចំនួនពលរដ្ឋកម្ពុជាដែលភៀសខ្លួនពីជម្លោះព្រំដែន។